top of page

DELIVERY & RETURNS

man_delivery.png

លក្ខខណ្ឌដឹកជញ្ជូនទំនិញ

យើងអាចដឹកជញ្ជូនទំនិញភ្លាមៗដល់អតិថិជនដែលស្នាក់នៅទីក្រុងភ្នំពេញបន្ទាប់ពីកំម៉ង់ទិញ នឹងធ្វើការទូទាត់ រឺត្រូវផ្ទេរតាមរយៈធនាគារABA រឺ ធនាគារអេស៊ីលីដា ឬជាសាច់ប្រាក់នឹងត្រូវបានទទួលយកមុនពេលប្រគល់ទំនិញ ឬបង់ប្រាក់ព្រមគ្នានៅពេលដឹកទំនិញទៅដល់។

សម្រាប់អតិថិជនដែលរស់នៅតាមបណ្តាខេត្តផ្សេងៗទូទាំងប្រទេសការដឹកជញ្ជូននឹងត្រូវរៀបចំឡើងបន្ទាប់ពីផ្ទេរទឹកប្រាក់ ១០០ ភាគរយទៅក្នុងគណនីរបស់យើងនៅធនាគារABA ឬធនាគារAcleda ឬតាមរយៈភ្នាក់ងារផ្ទេរប្រាក់វីង Wing ទ្រូម៉ាន់នី True Money និង អ៊ីម៉ាន់នី e-money។ សូមផ្ញើរប័ណ្ណផ្ទេរប្រាក់មកយើងបន្ទាប់ពីការទូទាត់រួចរាល់ ។យើងខ្ញុំនឹងរៀបចំផ្ញើរទំនិញជូនបន្ទាប់ពីទទួលបានប្រាក់ភ្លាម។ សូមបញ្ជាក់ថាយើងនឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលកើតឡើងអំឡុងពេលដឹកជញ្ជូនឡើយ នុះជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនដឹកជញ្ជូន។

លក្ខខណ្ឌផ្លាស់ប្តូរ នឹងសំណង

ការធានាត្រូវបានផ្តល់ជូនចំពោះទំនិញដែលអតិថិជនទិញពីយើងខ្ញុំ នៅពេលអ្នករកឃើញថាទំនិញមានបញ្ហា។សូមជូនដំណឹងដល់យើងខ្ញុំដោយបង្ហាញវិក័យប័ត្ររបស់អ្នកដែលបានទិញពីយើងខ្ញុំរួមជាមួយឈុតវីដេអូដែលបង្ហាញពីទំនិញដែលមិនដំណើរការត្រឹមត្រូវឬខូច។ យើងនឹងចាត់វិធានការភ្លាមៗដោយបញ្ជូនរបស់ថ្មីជំនួស។ យើងនឹងធ្វើការទាមទារទៅរោងចក្រអោយសងត្រលប់មកវិញ ដោយយើងបញ្ជូនវីដេអូអោយរោងចក្រជាភស្តុតាងចំពោះទំនិញដែលមិនដំណើរការសំរាប់សំណង។ សូមបញ្ជាក់ថាកំប្រេសស័រគ្មានការធានាទេ។

bottom of page