កញ្ច្រែងក្តៅមានតួនាទីជាអ្នកផ្លាស់ប្តូរកំដៅចំពោះប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្ត។វាមានទីតាំងនៅពីមុខធុងទឹក នឹង ត្រូវបានស្ថាបនាឡើងជារាងបំពង់ បត់បែនចុះឡើងដោយប្រលោះត្រជាក់តូចតាចស្មុគស្មាញ។ វាបញ្ចេញខ្យល់កំដៅទៅខាងក្រៅដោយឆ្លងកាត់ប្រលោះទាំងនេះ។ ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិទទួលបានកំដៅថាមពលពី កញ្ច្រែងត្រជាក់ដែលមានទីតាំងនៅក្នុងកាប៊ីនរបស់អ្នកដំណើរ នឹងវាបញ្ចេញថាមពលរបស់វាដោយឆ្លងកាត់កញ្ច្រែងក្តៅទៅកាន់អាកាសខាងក្រៅ។
កញ្ច្រែងក្តៅទទួលបានសីតុណ្ហភាពខ្ពស់ សំពាធចំហាយខ្ពស់ពីកំប្រេសស័រ នឹងបំលែងវាទៅជាសំពាធខ្ពស់ជាវត្ថុរាវដោយឆ្លងកាត់ប្រតិបត្តិការដោយកញ្ច្រែងក្តៅ។ ដោយខ្យល់បានឆ្លងកាត់តាមប្រលោះតូចៗនឹងស្មុគស្មាញរបស់វា។ កំដៅបានផ្ទុកនៅក្នុងហ្គាសហើយបានឆ្លងកាត់តាមប្រលោះតូចៗរបស់កញ្ច្រែងក្តៅហើយបញ្ចេញទៅបរិយាកាស។
គោលបំណងរបស់កញ្ច្រែងក្តៅគឺបញ្ចេញកំដៅ នឹងផ្លាស់ប្តូរសភាពរបស់ហ្គាសពីចំហាយទៅជាវត្ថុរាវ (ទឹក)។ចំហាយបានចូលតាមផ្នែកខាងលើរបស់កញ្ច្រែងក្តៅ នឹងសំពាធបានបង្ខំវាអោយធ្លាក់ចុះតាមច្រកចេញដែលមានទីតាំងដែលវានៅ។ហ្គាសបានឆ្លងកាត់ វាធ្វើអោយត្រជាក់ នឹង កំំណកមានសណ្ឋានដូចញើសបានកើតឡើង។ ដោយសារមូលហេតុនេះច្រកចូលនៅខាងលើគួរតែក្តៅជាងច្រកចេញផ្នែកខាងក្រោមនៅពេលប៉ះវា។ កំណកដែលមានសណ្ឋានដូចញើសចេញពីផ្នែកខាងលើនៃកញ្ច្រែងក្តៅបានបំពេញជាមួយនឹងចំហាយ ហើយផ្នែកខាងក្រោមបានបំពេញដោយវត្ថុរាវ (ទឹក)។ វត្ថុរាវ (ទឹក) របស់ហ្គាសគឺបានឆ្លងកាត់ចូលទៅក្នុងដប រឺ កន្លែងផ្ទុកទឹកហ្គាស។.
John Kubota, Johncools
Comments