១០ឆ្នាំកន្លងមកនេះខ្ញុំថាហ្គាស R134a នឹងមិនសូវល្អ ប្រហែលជាពិតមែនដោយសារមានអ្នកលក់ខ្លះបាននាំហ្គាសប្រព័ន្ធម៉ាស៊ីនត្រជាក់ឡានមកពីចិនបានងាយៗ ហើយអ្នកលក់ប្រភេទនេះចង់បានចំណេញច្រើនទើបបានជាយកហ្គាស R12 មកលាយជាមួយ R134a។ដោយសារហ្គាស R12 ថោកជាងហ្គាស R134a ដូច្នេះទើបយកមកបន្លំលក់ថាជាហ្គាស R134a កាន់តែដុនដាបជាងនេះគឺយកទៅលាយជាមួយ R22 ដោយសារជាហ្គាសដាក់ម៉ាស៊ីនត្រជាក់ប្រើនៅតាមផ្ទះហើយវាថោកជាងហ្គាស R12នឹង R134a។ តែហ្គាសនេះធ្វើអោយកំប្រេសស័រឡានគាំង ។
ហេតុដូច្នេះហើយយើងមើលមិនឃើញទេថានៅខាងក្នុងនឹងលាយអីមកជាមួយខ្លះ។ ដោយសារហ្គាសនឹងជា Intangible Goods. មិនអាចចាប់ រឺប៉ះបានទេ តែលោកអ្នកអាចវាស់សម្ពាធវាបាន។លោកអ្នកធ្វើតេស្តដោយការដុតភ្លើងវាបាន នឹង អាចតេស្តដូចហ្គាស Chromatography បាន។
ហ្គាសភាគច្រើននាំចូលពីប្រទេសចិន មិនមែនវាអត់ល្អទាំងអស់ទេ តែភាគច្រើនហើយគេចង់បានតំលៃថោក ដូច្នេះហើយគេអត់បានបំបែកទឹកចេញពីម៉ូលេគុលហ្គាស ធ្វើអោយសំណើមវាមានសល់នៅក្នុងម៉ូលេគុលហ្គាស សំណើមក៏ជាទឹកធម្មតានេះឯង។ហើយទឹកប្តូររាងទៅជាទឹកកកនៅសីតុណ្ហភាព 0 អង្សារ ។តែនៅក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់ឡាន សីតុណ្ហភាពត្រូវដល់ -15 អង្សារ ទឹកនឹងប្តូររាងទៅជាទឹកកក ហើយស្ទះបរិវេណតង់ដឺរ ពេលតង់ដឺរបាញ់ហ្គាសមិនចេញក៏មិនអាចនាំកំដៅចេញមកបានដែរ។ ហ្គាសក៏មិនអាចចេញពីតង់ដឺរទៅចាប់កំដៅពីក្នុងឡានមកបានឡើយ ធ្វើអោយសម្ពាធនៅក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់ច្រើនឡើងៗ ធ្វើអោយមានកំដៅកើនឡើងខ្ពស់់ ពេលមានកំដៅខ្ពស់ កញ្ច្រែងក្តៅដែលធ្លាប់ចាប់កំដៅពីឡានក៏ធ្វើការមិនបានល្អ ធ្វើអោយកំដៅខ្ពស់ឡើងៗ ហើយប៉ះពាល់ទៅដល់កំប្រេសស័រ ធ្វើអោយកំប្រេសស័រក្តៅដូចគ្នា។កំប្រេសស័រពេលទទួលកំដៅឡើង ធ្វើអោយការបុកខ្យល់មិនបានល្អ នោះជាហេតុធ្វើអោយប្រព័ន្ធម៉ាស៊ីនត្រជាក់មិនត្រជាក់។មូលហេតុនេះហើយដែលជាងច្រើននិយាយថាត្រជាក់ស្ទើរៗ។
ដោយហេតុផលខាងលើនេះឯងការជ្រើសរើសហ្គាសប្រព័ន្ធម៉ាស៊ីនសូមកុំជ្រើសរើសតែហ្គាសដែលថោកដើម្បីចំណេញច្រើន។ គួរជ្រើសរើសហ្គាសដែលមានភាពសុទ្ធ១០០% ដើម្បីធ្វើអោយប្រព័ន្ធម៉ាស៊ីនត្រជាក់ល្អ នឹងប្រើប្រាស់បានយូរ។
John Kubota
Comentarios